Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


# សុខភាពរបស់ប្រជាពលរដ្ឋ គឺជាសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា

 - ព្រឹកថ្ងៃទី15/09/2022 ក្រុមការងារបច្ចេកទេស នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចុះមកត្រួតពិនិត្យការងារ វាយតម្លៃ និងពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាព លើការផ្តល់សេវាទៅកាន់អតិថិជន នៅមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ។

ក្រុមការងារបច្ចេកទេស បានវាយតម្លៃខ្ពស់ថា៖ មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ មានទីធ្លារធំទូលាយ និង អនាម័យ ហើយពិសេស ពោពេញទៅដោយធនធាន និងមានគ្រូពេទ្យជំនាញជាច្រើន។ ដោយក្តីសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋក្នុងតំបន់ នឹងមានភាពកក់ក្តៅ ហើយទទួលបានប្រសិទ្ធភាពលើការ ព្យាបាល ដើម្បីជាទំនុកចិត្តទៅខាងមុខទៀត។















No comments

Powered by Blogger.