សំណួរ&ចម្លើយមួយចំនួនទាក់ទងទៅនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ?
ជំងឺទឹកនោមផ្អែមបែងចែកជាប្រភេទខុសៗគ្នាដូចជា៖
-ជំងឺទឹកនោមផ្អែមប្រភេទ១ (T1D)៖ ត្រូវបានដឹងថាជាជំងឺដែលពឹងផ្អែកលើអាំងស៊ុយលីនឬជំងឺទឹកនោមផ្អែមនៅវ័យក្មេង។ អង់ទីក័រ វាយប្រហារលំពែងនិងធ្វើ ឱ្យចុះខ្សោយសមត្ថភាពផលិតអាំងស៊ុយលីន។
-ជំងឺទឹកនោមផ្អែមប្រភេទទី ២(T2D)៖ ត្រូវបានគេចាត់ទុកថាស្រាលជាង ជំងឺទឹកនោមផ្អែមប្រភេទ ១ ហើយជំងឺនេះកើតឡើងដោយតាមការរស់នៅរបស់យើង។ បញ្ហាលើសទម្ងន់អាចបណ្តាលឱ្យមានការប៉ះពាល់ទៅលើអាំងស៊ុយលីន ដែលកោសិកាមិនឆ្លើយតបទៅនឹងអាំងស៊ុយលីន។ មានន័យថា អាំងស៊ុយលីនដែលផលិតដោយលំពែង មិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមយើងទេ។
-ជំងឺទឹកនោមផ្អែមពេលមានគភ៌ កើតឡើងចំពោះ ស្ត្រីមានផ្ទៃពោះមួយចំនួន ដែលបង្កឱ្យមានការប្រឆាំងអាំងស៊ុយលីន។ ដោយសារជាតិស្ករក្នុងឈាមធ្វើដំណើរឆ្លងកាត់សុករបស់ម៉ាក់ៗទៅទារក វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យជំងឺទឹកនោមផ្អែមពេលមានគភ៌ដើម្បីឱ្យទារកមានសុវត្ថិភាពនិងសុខ ភាពល្អ។
រោគសញ្ញាសម្គាល់ទូទៅនៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?
យើងអាចមានជំងឺទឹកនោមផ្អែមប្រសិនបើមានរោគសញ្ញាដូចជា៖
- មានអារម្មណ៍ស្រេកទឹកខុសពីធម្មតា ឬឧស្សាហ៍ស្រេកទឹក
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- នោមញឹក ឃើញស្រមោចនៅក្នុងទឹកនោម
- មានអារម្មណ៍ឃ្លានខ្លាំង
- ព្រិលភ្នែកឬខ្សោយភ្នែក
- មានអារម្មណ៍អស់កម្លាំងនិងឆាប់ខឹងជាប្រចាំ
- មិនងាយជាសះ និងមានដំបៅញឹកញាប់
ជំងឺទឹកនោមផ្អែមត្រូវធ្វើរោគវិនិច្ឆ័យបែបណា?
ជំងឺទឹកនោមផ្អែមត្រូវធ្វើរោគវិនិច្ឆ័យដោយការធ្វើ តេស្តឈាម ដើម្បីពិនិត្យជាតិស្ករក្នុងឈាម ឬកម្រិតជាតិ គ្លុយកូសក្នុងឈាម។ យើងអាចធ្វើតេស្តកម្រិតគ្លុយកូសក្នុងឈាម ដោយការធ្វើតេស្តចំនួនបីប្រភេទ៖
- ការធ្វើតេស្តជាតិស្ករមុនញ៉ាំអាហារ
- ការធ្វើតេស្តជាតិស្ករក្រោយញ៉ាំអាហារ
- និងការធ្វើតេស្ត A1C ។ ប្រសិនបើកម្រិតជាតិគ្លុយកូសក្នុងឈាមខ្ពស់ជាងកម្រិតធម្មតា នោះយើងអាចធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម។ សាកសួរគ្រូពេទ្យអំពីការធ្វើតេស្តទាំងនេះ និងកម្រិតជាតិស្ករដែលសមស្របសម្រាប់យើង។
កម្រិតជាតិស្ករប៉ុនណាដែលស័ក្តិសមសម្រាប់ខ្ញុំ? ប្រសិនបើកម្រិតជាតិស្កររបស់ខ្ញុំឡើងដល់១២០ ទៅ២០០ តើមានបញ្ហាដែរទេ?
ជាទូទៅ កម្រិតជាតិស្ករក្នុងឈាមរបស់យើងគួរតែមានចន្លោះពី ៨០ ទៅ ១៣០មីល្លីក្រាម/ដេស៊ីលីត្រ មុនពេលញ៉ាំអាហារ និងតិចជាង ១៨០មីល្លីក្រាម/ដេស៊ីលីត្រ នៅរយៈពេលពីរម៉ោងក្រោយញ៉ាំអាហារ។ ពោលគឺ ជាតិស្ករក្នុងឈាមដែលសមស្របសម្រាប់យើងអាចខុសគ្នាអាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងកត្តាផ្សេងៗ។ គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតជាតិស្ករក្នុងឈាមដែលស័ក្តិសមសម្រាប់យើង។
ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម តើខ្ញុំអាចញ៉ាំអាហារប្រភេទអ្វីខ្លះ? តើខ្ញុំត្រូវញ៉ាំរបបអាហារដែលមានកាបូអ៊ីដ្រាតទាបដែរទេ?
ទោះបីជាយើងអាចញ៉ាំអាហារដែលខ្លួនចូលចិត្តបានខ្លះក៏ដោយ ប៉ុន្តែត្រូវញ៉ាំក្នុងកម្រិតមួយសមល្មម។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាអំពីរបបអាហារពិសេសសម្រាប់យើង ដោយបញ្ចូលផែនការរបបអាហារដែលមានតុល្យភាពដែលផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន និងទឹកដោះគោមានជាតិខ្លាញ់ទាប។ យើងគួរកាត់បន្ថយអាហារចៀន អាហារប្រៃ និងផ្អែម ដូចជាទឹកផ្លែឈើ សូដា និងបង្អែម។
អ្នកជំងឺទឹកនោមផ្អែមមិនអាចញ៉ាំជាតិស្ករបានទេ?តើខ្ញុំអាចញ៉ាំអាហារដែលគ្មានជាតិស្ករច្រើន តាមតម្រូវការដែរទេ?
ទោះបីជារបបអាហារមិនល្អ រួមទាំងការញ៉ាំផ្អែមច្រើនពេក អាចធ្វើឲ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ក៏ដោយ នេះមិនមានន័យថាយើងមិនអាចញ៉ាំអាហារដែលមានជាតិស្ករនោះឡើយ ប្រសិនបើយើងកើតជំងឺទឹកនោមផ្អែម។ យើងអាចញ៉ាំអាហារផ្អែមម្តងម្កាល ដរាបណាអាហារទាំងនោះជាផ្នែកមួយនៃរបបអាហារសុខភាព និងមានតុល្យភាព។ ស្ករក៏មានប្រយោជន៍ផងដែរ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង។ ថ្វីត្បិតជម្រើសអាហារដែលគ្មានជាតិស្ករមានភាពប្រសើរជាង ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម អាហារជំនួសជាតិស្ករមួយចំនួនមានផ្ទុកជាតិកាបូអ៊ីដ្រាត ដែលបំប្លែងទៅជាជាតិស្ករក្នុងរាងកាយ និងអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ យើងមិនគួរញ៉ាំអាហារដែលគ្មានជាតិស្ករច្រើនលើសកម្រិតនោះទេ។ ជារួម អ្នកជំងឺទឹកនោមផ្អែម គួរតែផ្តោតលើរបបអាហារដែលមានសុខភាពល្អ។
តើអាំងស៊ុយលីនអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយបានទេ?
អាំងស៊ុយលីនមិនអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទាំងស្រុងបានឡើយ។ បច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ យ៉ាងណាមិញ ការព្យាបាលដោយអាំងស៊ុយលីនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមរបស់យើង និងការពារផលវិបាកសុខភាពផ្សេងទៀតដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ពោលគឺ អ្នកជំងឺទឹកនោមផ្អែមមិនអាចពឹងផ្អែកលើអាំងស៊ុយលីនតែឯងបានទេ។ ការបន្តការព្យាបាល រួមផ្សំនឹងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ និងយូរអង្វែង មានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។
តើអ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗដែរទេ?
ដោយសារតែប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺចុះខ្សោយ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗទៀត។ អ្នកជំងឺទឹកនោមផ្អែមគួរតែប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការកើតជំងឺផ្សេងៗ ដូចជាជំងឺគ្រុនផ្ដាសាយ។ ទោះបីជាការគ្រប់គ្រងស្ថានភាពជំងឺបានល្អក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែម មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលអាចឈានដល់ការសម្រាកនៅមន្ទីរពេទ្យ ឬកាន់តែធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក៏មាន។ ផលវិបាកទាក់ទងនឹងជំងឺគ្រុនផ្តាសាយរួមមាន រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងចម្រុះ ឬការបង្ករោគនៅត្រចៀក។ ការធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនផ្តាសាយក៏អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់យើងផងដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនយើង ពីជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗគឺត្រូវចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ និងបន្តអនុវត្តវិធានការបង្ការដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងតំបន់។
កត្តាហានិភ័យដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?
អ្នកខ្លះអាចមានកត្តាហានិភ័យជាក់លាក់ ដែលអាចនាំ ឲ្យមានការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ កត្តាហានិភ័យទាំងនេះ រួមមាន៖
-ប្រវត្តិគ្រួសារ
-លើសទម្ងន់
-មិនសូវបញ្ចេញសកម្មភាពរាងកាយ
-សម្ពាធឈាមខ្ពស់ ឬលើសសម្ពាធឈាម
-អាយុច្រើន
-ជំងឺគីសទឹកក្រពេញអូវែ
តើយើងគួរធ្វើដូចម្តេច ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម?
មានជំហានដែលយើងអាចអនុវត្តបាន ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ជំហានទាំងនេះរួមមាន៖ - សម្រកទម្ងន់បន្ថែម និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានបង្ហាញថា ការស្រកទម្ងន់ប្រហែល ៥% ទៅ ៧% នៃទំងន់ខ្លួន អាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ របបអាហារ និងការធ្វើលំហាត់ប្រាណនឹងជួយយើងឱ្យស្រកទម្ងន់បន្ថែម គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អំពីវិធីសាស្រ្តសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព។ - បញ្ចេញសកម្មរាងកាយឲ្យបានច្រើន។ សូម្បីតែការហាត់ប្រាណត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ ឬ១៥០ នាទីក្នុងមួយសប្តាហ៍ ក៏អាចជួយការពារខ្លួនយើងពីជំងឺទឹកនោមផ្អែមបានដែរ។ ការហាត់ប្រាណអាចជួយយើងក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម ហើយក៏បន្ថយជាតិស្ករក្នុងឈាម ព្រមទាំងបង្កើនភាពរំញោចនឹងអាំងស៊ុយលីន។ គួរយកចិត្តទុកដាក់លើរបបអាហាររបស់យើង ដោយរៀបចំផែនការរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព រួមទាំងបន្លែ និងខ្លាញ់មិនឆ្អែត។ គួរតមអាហារសម្រកទម្ងន់លឿន និងញ៉ាំរបបអាហារដែលមានសារធាតុចិញ្ចឹមល្អៗជំនួសវិញ។
ការពិតប្លែកៗអំពីជំងឺទឹកនោមផ្អែម
ខាងក្រោមនេះជាការពិតមួយចំនួនដែលយើងប្រហែលមិនបានដឹងអំពីជំងឺទឹកនោមផ្អែម៖ ជាង ៦០% នៃអ្នកជំងឺទឹកនោមផ្អែមរស់នៅក្នុងទ្វីបអាស៊ី។ ប្រទេសចិន និងឥណ្ឌាជាប្រទេសមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនជាងគេក្នុងពិភពលោកគឺ ១១៦ លាននាក់ និង ៧៧ លាននាក់។ ក្នុងករណីដែលភ្នែករបស់យើងមើលច្បាស់ភ្លាមៗ នោះអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ការចាល់ទឹក អាចស្រដៀងទៅនឹងការជួសជុលកញ្ចក់កែវភ្នែកឲ្យល្អឡើងវិញចំពោះមនុស្សមួយចំនួន! អាំងស៊ុយលីន "មនុស្ស" សំយោគដំបូងត្រូវបានផលិតនៅឆ្នាំ ១៩៧៨ ដោយប្រើបាក់តេរី E.coli ។

លោកគ្រូខ្ញុំសុំលេខឡានពេទ្យមួយតើបានទេ។
ReplyDelete☎️ រថយន្តសង្រ្គោះបន្ទាន់ ៖ ១១៩ / ០១៥ ៧១៦ ៥០៥
Delete☎️ ផ្នែកសំរាលកូន ៖ ០៩៦ ៣០៦ ៨៩០៨ ឬ ០៩៧ ៤៣៧ ៩៨០៣
☎️ គណៈកម្មការមន្ទីរពេទ្យ ៖ ០១២ ៨៦៤ ៦៨៤