Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ក្រុមគិលានសង្គ្រោះមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ

ក្រុមគិលានសង្គ្រោះមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមខ្លួនជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅ មិនថាថ្ងៃ ឬយប់។
សូមជូនពរលោកយាយលោកតា អ៊ុំពូមីងមា បងប្អូន ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ពិសេសចៀសឆ្ងាយពីជំងឺឆ្លង និងជំងឺមិនឆ្លងទាំងឡាយ🙏🙏🙏

ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក ក៏សូមអរគុណយ៉ាងក្រៃលេងទៅចំពោះក្រុមសកម្មប្រយុទ្ធ(គិលានសង្គ្រោះ) ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ទាំងថ្ងៃ ទាំងយប់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។ ការលះបង់ដោយស្មារតីមនុស្សធម៌បែបនេះ ត្រូវបានកោតសរសើរពីមហាជនគ្រប់ស្រទាប់។









No comments

Powered by Blogger.