Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


Gastritis ( ជំងឺរលាគក្រពះ )

 លក្ខណៈទូទៅ

ជំងឺរលាកក្រពះ (Gastritis) និង ជំងឺដំបៅក្រពះពោះវៀន (Peptic ulcer) ជាជំងឺដែលផ្នែកខាងក្នុងនៃក្រពះនិងគល់ពោះវៀនតូច(Duodenum)ទទួលផលប៉ះពាល់និងខូចខាត។ ជាទូទៅ មូលហេតុនៃជំងឺ ទាំងនេះរួមមាន អាស៊ីតក្រពះ(ជាពិសេសអាស៊ីតហាយដ្រូកូវិច (hydrochloric acid)) អង់ស៊ីមរំលាយអាហារ(ជាពិសេសប៉ិបស៊ីន(Pepsin)) បាក់តេរីហេលីកូបាក់តាភីឡូវី(Helicobacter pylori) ឱសថ មួយចំនួនដូចជាឱសថបំបាត់ការឈឺចាប់ក្តៅខ្លួនប្រភេទ NSAIDS ជាដើម។ នៅក្នុងបណ្ដុះរោគសញ្ញាZollinger-Ellison ជាទូទៅ មានការកើនឡើងនៃការបញ្ចេញអរម៉ូនហ្គាស្មីន(Gastrin)ពីជាលិកាមហារីក ដែលកើតឡើងនៅគល់ពោះវៀនតូច(Duodenum) ក្រពេញលំពែង ឬ សរីរាង្គក្បែរនោះ ដោយអរម៉ូននេះនឹងភ្ញាចការបញ្ចេញអាស៊ីតក្រពះច្រើនហួសហេតុ។ ក្នុងស្ថានភាពធម្មតា នៅផ្នែកខាងក្នុងនៃក្រពះ មានប្រព័ន្ធការពារភ្នាសក្រពះ ដោយមានកោសិកាដែលបញ្ចេញទឹកភ្នាសសើមនិងសារធាតុប៊ីកាបូណាត(Bicarbonate)ស្ថិតនៅផ្នែកខាងក្នុងនៃក្រពះ។ ទឹក ភ្នាសសើមនឹងគ្របដណ្តប់លើផ្នែកខាងក្នុងនៃក្រពះ ដើម្បីការពារភ្នាសក្រពពីការខូចខាតដោយសារឥទ្ធិពលនៃអាស៊ីតក្រពះនិងអង់ស៊ីមរំលាយអាហារ។ សារធាតុប៊ីកាបូណាត(Bicarbonate)នៅក្នុងទឹក ភ្នាសសើមមានតួនាទីជួយបន្សាបអាស៊ីតក្រពះ។ ឧទាហរណ៍ ប្រសិនបើអ្នកជំងឺកើតមានជំងឺឆ្លងបាក់តេរីហេលីកូបាក់តាភីឡូរី(Helicobacter pylori)ឬប្រើប្រាស់ឱសថAspirin នោះប្រព័ន្ធការពារភ្នាសនេះ នឹងខូច ហើយអាចធ្វើអោយជំងឺរលាកក្រពះឬជំងឺដំបៅក្រពះពោះវៀនកើតឡើង។

• ជំងឺរលាកក្រពះកើតឡើងដោយសារមូលហេតុដូចជា ជំងឺឆ្លង ស្រ្តេស(Stress) របួសប៉ះទង្គិច ឱសថមួយចំនួន ជំងឺទាក់ទងនឹងប្រព័ន្ធភាពស៊ាំ ជាដើម។

• រោគសញ្ញានៃជំងឺរលាកក្រពះ រួមមាន ឈឺពោះ អារម្មណ៍មិនស្រួលក្នុងពោះ និង ពេលខ្លះមានអាការៈចង់ក្អួតឬកួត ។ល។

• រោគវិនិច្ឆ័យពឹងផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ ក៏មានករណីដែលចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍អង់ដូស្កូបដើម្បីពិនិត្យក្នុងក្រពះ (Esophagogastroduodenoscopy)។

• ការព្យាបាលត្រូវបានអនុវត្តដោយប្រើឱសថកាត់បន្ថយអាស៊ីតក្រពះ។

ភ្នាសសើមនៃក្រពះទទួលការះមានលទ្ធភាពទប់ទល់នឹងការភោចផ្សេងៗ ដោយធម្មតា ភ្នាសសើមនេះអាចទ្រាំទ្រនឹងអាស៊ីតក្រពះដែលជាអាស៊ីតកម្រិតខ្លាំង។ ប៉ុន្តែ នៅ ភ្ញាចខ្លាំងធ្វើអោយកើតមានការរលាកនៅលើភ្នាសទាំងនោះ។

មូលហេតុ

ជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ (Erosive gastritis) អាចកើតឡើងដោយមូលហេតុផ្សេងៗជាច្រើន រួមមាន ការពិសាគ្រឿងស្រវឹង ស្លេស ការប្រើប្រាស់ឱសថដែលភ្ញាចក្រពុជា ពិសេសឱសថAspirinនិងឱសថបំបាត់ការឈឺចាប់ក្តៅខ្លួនប្រភេទNSAIDS ការកើតមានជំងឺក្រិន(Crohn's disease) ការកើតមានជំងឺឆ្លងបាក់តេរីឬវីរុស ការបរិភោគសារធាតុដែលមានជាតិកាត់ភ្នាសក្រពះ។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថAspirinសម្រាប់ទារករៀងរាល់ថ្ងៃក៏បណ្តាលអោយប៉ះពាល់ដល់ភ្នាសក្រពះចំពោះមនុស្សមួយចំនួនផងដែរ។ ជាកម្រ ការរងវិទ្យុសកម្ម ការឆ្លងវីរុស(ដូចជាវីរុសសាយតូ មេហ្គាឡូ(Cytomegalovirus)ជាដើម) ការរងរបួសដោយផ្ទាល់(ដោយសារការស៊កបំពង់តាមច្រមុះចូលទៅក្រពះជាដើម)ក៏អាចជាមូលហេតុបង្កជាជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ (Erosive gastritis)ផងដែរ។

ជំងឺរលាកក្រពះប្រភេទមិនមានការដាច់រលាត់ (Non-erosive gastritis) អាចកើតឡើងដោយសារការឆ្លងបាក់តេរីហេលីកូបាក់តាភីឡូរី(Helicobacter pylori)។ ក្នុងចំណោមជំងឺរលាកក្រពះដែលបណ្តាលមកពីការឆ្លងមេរោគ រួមមានបាក់តេរីឬវីរុសផ្សេងទៀតក្រៅអំពីបាក់តេរីហេលីកូបាក់តាភីឡូរីដែលជាមូលហេតុ។ ជំងឺរលាកក្រពះបណ្តាលមកពីបាក់តេរីដែលត្រូវការការវះកាត់ជាបន្ទាន់និងអាចមានគ្រោះថ្នាក់ដល់ជីវិត ច្រើនកើតឡើងនៅពេលដែលចរន្តឈាមផ្គត់ផ្គង់ទៅកាន់ក្រពះត្រូវបានរាំងស្ទះ ឬ ក្រោយពេលអ្នកជំងឺ បរិភោគសារធាតុដែលមានជាតិកាត់ភ្នាសក្រពះ ឬ ក្រោយពេលអ្នកជំងឺទទួលរងនូវវិទ្យុសកម្ម។ ជំងឺរលាកក្រពះដែលបណ្តាលមកពីវីរុសឬមេរោគផ្សិត អាចកើតឡើងចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃ ឬ អ្នកដែលកំពុងមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាអ្នកជំងឺអេដស៍ឬជំងឺមហារីកឬកំពុងទទួលការព្យាបាលដោយ ប្រើឱសថប្រឆាំងប្រព័ន្ធភាពស៊ាំជាដើម។

ជំងឺរលាកក្រពះដោយសារស្លេសលក្ខណៈស្រួចស្រាវ ជាជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ (Erosive gastritis)មួយ ដោយវាកើតឡើងដោយសារអ្នកជំងឺកើតមានជំងឺណាមួយឬទទួលការប៉ះទង្គិច ណាមួយភ្លាមៗ។ ផ្នែកនៃរាងកាយដែលទទួលផលប៉ះពាល់មិនមែនមានត្រឹមតែក្រពះនោះទេ។ ឧទាហរណ៍ ការរលាកស្បែកក្នុងទំហំធំ របួសប៉ះទង្គិចក្បាល របួសដែលមានការហូរឈាមច្រើន ជាដើម។ ហេតុអ្វី បានជាការកើតជំងឺធ្ងន់ធ្ងរណាមួយបណ្តាលអោយកើតជំងឺរលាកក្រពះដែរនោះគឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ គេអាចប៉ាន់ស្មានថាវាបណ្តាលមកពីការថយចុះនៃចរន្តឈាមនៅក្នុងក្រពះ ការកើនឡើងនៃ អាស៊ីតក្រពះ ការធ្លាក់ចុះនៃលទ្ធភាពការពារនិងជួសជុលសក្រពះ។ ជំងឺរលាកក្រពះដោយសារវិទ្យុសកម្ម អាចកើតឡើងដោយសារផ្នែកខាងក្នុងក្រពះទទួលរំញោចនៅពេលអ្នកជំងឺទទួលការបាញ់វិទ្យុសកម្មនៅផ្នែកខាងក្រោមនៃទ្រូងខាងឆ្វេងឬផ្នែកខាងលើនៃពោះ។ ជំងឺរលាកក្រពះក្រោយវះកាត់ក្រពះ កើតឡើងចំពោះអ្នកដែលបានទទួលការវះកាត់យកផ្នែកមួយនៃក្រពះចេញ។ ជាទូទៅ ការរលាកកើតឡើងនៅផ្នែកដែលដេរៀតជាលិកា។ មូលហេតុនៃការកើតមានការរលាកនេះ អាចបណ្តាលមកពីការថយចុះនៃចរន្តឈាមទៅកាន់ភ្នាសក្រពះដោយសារការវះកាត់ឬបណ្តាលមកពីភ្នាសក្រពះប៉ះពាល់ច្រើនពេកជាមួយនឹងទឹកប្រមាត់។ ជំងឺរលាកក្រពលក្ខណៈរួញស្វិត(Atrophic gastritis) ជាស្ថានភាពដែលភ្នាសក្រពះប្រែទៅជាស្តើងខ្លាំង(រួញស្វិត) ហើយកោសិកាដែលផលិតអាស៊ីតក្រពះនិងអង់ស៊ីមមានការថយចុះចំនួនច្រើនឬបាត់បង់ទាំង អស់តែម្តង។ ស្ថានភាពនេះកើតឡើងដោយសារភ្នាសសើមនៃក្រពះទទួលការខូចខាតពីអង់ទីករនៃប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺខ្លួនឯង។ ដូច្នេះ គេក៏ហៅជំងឺនេះថាជា ជំងឺរលាកក្រពះលក្ខណៈរួញស្វិតដោយសារ ប្រតិកម្មប្រឆាំងប្រព័ន្ធភាពស៊ាំខ្លួនឯង (Autoimmune atrophic gastritis)។ ជំងឺនេះក៏អាចកើតចំពោះអ្នកដែលមានជំងឺឆ្លងបាក់តេរីភីឡូវីលក្ខណៈរ៉ាំរ៉ៃមួយចំនួនឬអ្នកដែលបានទទួលការវះកាត់យកផ្នែកមួយ នៃក្រពះចេញផងដែរ។ ជំងឺរលាកក្រពះទាក់ទងនឹងគ្រាប់ឈាមសប្រភេទអ៊ីអូស៊ីណូហ្វីល (Eosinophil granulocyte) អាចកើតឡើងដោយសារប្រតិកម្មអាលែកហ្ស៊ីប្រឆាំងនឹងការជ្រៀតចូលនៃសត្វល្អិត ប្រភេទNematodesឬRoundwormsនៅក្នុងរាងកាយ ប៉ុន្តែ ជាទូទៅ ជំងឺនេះមិនមានមូលហេតុច្បាស់លាស់នោះទេ។ នៅក្នុងជំងឺរលាកក្រពះប្រភេទនេះ គេឃើញមានការប្រមូលផ្តុំច្រើននៃគ្រាប់ឈាមស ប្រភេទអ៊ីអូស៊ីណូហ្វីល (Eosinophil granulocyte)ស្ថិតនៅជញ្ជាំងនៃក្រពះ។ ជំងឺមេណេទ្រី (Menetrier disease)ជាជំងឺរលាកក្រពះមួយប្រភេទដែលកម្រនិងមិនមានមូលហេតុច្បាស់លាស់ ដោយគេសង្កេតឃើញមានការកើតឡើងនូវផ្នត់ធំៗនិងក្រាស់នៅជញ្ជាំងនៃក្រពះ ហើយ មានថង់ដែលផ្ទុកទៅដោយធាតុរាវកើតឡើងនៅទីនោះ។ គេប៉ាន់ស្មានថាជំងឺនេះកើតឡើងដោយសារដំណើរខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ឬ អាចមានទំនាក់ទំនងទៅនឹងការឆ្លងបាក់តេរីភីឡូរីរបស់អ្នកជំងឺ។

បំណែងចែកប្រភេទ

គេបែងចែកជំងឺរលាកក្រពះជាប្រភេទធំៗទៅតាមកម្រិតនៃស្ថានភាពជំងឺ ដូចខាងក្រោម។

· ប្រភេទមានការដាច់រលាត់

· ប្រភេទមិនមានការដាច់រលាត់

ជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ (Erosive gastritis) ជាកម្រិតធ្ងន់ជាងជំងឺរលាកក្រពះប្រភេទមិនមានការដាច់រលាត់ (Non-erosive gastritis) ដោយវាជាស្ថានភាពដែលភ្នាសសើមនៃក្រពះស្ថិត ក្នុងសភាពរលាកហើយភ្នាសសើមមានការថយចុះ(ដាច់រលាត់)។ មូលហេតុនោះគឺអាចដោយសារតែកោសិកាដែលផលិតទឹកភ្នាសសើមការពារផ្នែកខាងក្នុងនៃក្រពពីការកាត់របស់អាស៊ីតក្រពះមានការថយចុះ ឬ អាចដោយសារតែកោសិកាទាំងនោះទទួលការខូចខាតមិនអាចបំពេញមុខងារបាន។ ជាទូទៅ ជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់កើតឡើងភ្លាមៗ(លក្ខណៈស្រួចស្រាវ) ប៉ុន្តែ ក៏មានករណីដែលជំងឺកើតឡើង ដោយយឺតៗ(លក្ខណៈរ៉ាំរ៉ៃ)។

ជំងឺរលាកក្រពះប្រភេទមិនមានការដាច់រលាត់ (Non-erosive gastritis)ជាស្ថានភាពដែលភ្នាសសើមនៃក្រពះមានលក្ខណៈផ្លាស់ប្តូរ ដោយវាមានច្រើនទម្រង់ ដូចជា ភ្នាសសើមអាចរួញស្វិតឬអាចប្រែក្លាយទៅ ជាជាលិកាប្រភេទផ្សេងទៀត។ ករណីភាគច្រើន គេឃើញមានការផ្តុំគ្នានៃគ្រាប់ឈាមប្រភេទមួយចំនួននៅក្រពះ ហើយបង្កជាការរលាកក្នុងកម្រិតផ្សេងៗ។ គ្រាប់ឈាមសទាំងអស់នេះអាចបង្កការរលាកពេញក្រពះ ទាំងមូល ឬអាចបង្កការរលាកត្រឹមផ្នែកណាមួយនៃក្រពះ។

រោគសញ្ញា

ជាទូទៅ ជំងឺរលាកក្រពះមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ។ ករណីអ្នកជំងឺកើតមានរោគសញ្ញា រោគសញ្ញាទាំងនោះមានលក្ខណៈខុសប្លែកគ្នាទៅតាមមូលហេតុនៃជំងឺក្រពះប្រភេទនីមួយៗ ដោយអាចរួមមានរោគ សញ្ញាដូចជា ឈឺក្រពះ អារម្មណ៍មិនស្រួលក្នុងក្រពះ ចង់ក្អួត ក្អួត ជាដើម។ គេច្រើនសម្គាល់អាការៈទាំងនេះជារោគសញ្ញានៃការពិបាករំលាយអាហាររបស់ក្រពះ។ នៅក្នុងជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ ជំងឺរលាកក្រពះដោយសារវិទ្យុសកម្ម ជំងឺមេណេទ្រីអេ ជំងឺរលាកក្រពះទាក់ទងនឹងកោសិកាទឹករងៃ អាចធ្វើអោយអ្នកជំងឺកើតមានរោគសញ្ញាចង់ក្អួតឬក្អួតចង្អោរម្តងៗ។ អ្នកជំងឺអាចកើតមានអាការៈពិបាករំលាយអាហារ ជាពិសេសរោគសញ្ញានេះច្រើនកើតចំពោះករណីជំងឺរលាកក្រពះប្រភេទមានការដាច់រលាត់ ជំងឺរលាកក្រពះដោយសារវិទ្យុសកម្ម ជំងឺរលាកក្រពះក្រោយវះកាត់ ក្រពះ និង ជំងឺរលាកក្រពលក្ខណៈរួញស្វិត។ អាការៈពិបាករំលាយអាហារក៏កើតឡើងបន្តិចបន្តួចដែរនៅក្នុងជំងឺរលាកក្រពះដោយសារស្លេសលក្ខណៈស្រួចស្រាវ។ បញ្ហាផ្សេងទៀតបណ្តាលមកពីជំងឺរលាកក្រពះ នៅក្នុងជំងឺរលាកក្រពះដោយសារស្រេសលក្ខណៈស្រួចស្រាវ អ្នកជំងឺអាចកើតមានអាការៈហូរឈាមក្នុងអំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលរងរបួសប៉ះទង្គិចឬជំងឺធ្ងន់ធ្ងរដែលកើតឡើងភ្លាមៗ ប៉ុន្តែ ចំពោះជំងឺរលាក ក្រពះប្រភេទដាច់រលាត់លក្ខណៈរ៉ាំរ៉ៃឬជំងឺរលាកក្រពះដោយសារវិទ្យុសកម្ម អាការៈហូរឈាមច្រើនកើតឡើងដោយយឺតៗ។ ករណីការហូរឈាមជាកម្រិតស្រាលនិងកើតឡើងដោយយឺតៗ វាអាចនឹងមិនបង្ហាញជា រោគសញ្ញាអ្វីឬបង្ហាញត្រឹមរោគសញ្ញាលាមកពណ៌ខ្មៅ(ពណ៌នៃឈាម)តែប៉ុណ្ណោះ។ ប្រសិនបើអាការហូរឈាមកើតឡើងឆាប់រហ័ស គេអាចសង្កេតឃើញរោគសញ្ញាដូចជាកួតមានឈាម ឬឈាមក្នុងលាមក ជាដើម។ កាលបើអាការៈហូរឈាមកើតឡើងលក្ខណៈអូសបន្លាយ អ្នកជំងឺអាចកើតអាការៈស្លេកស្លាំង អស់កម្លាំង សាច់ដុំចុះខ្សោយ វិលមុខ ជាដើម។ ជំងឺរលាកក្រពះអាចវិវត្តទៅជាជំងឺដំបៅក្រពះ ដោយរោគសញ្ញានឹងកាន់តែធ្ងន់ធ្ងរទៅៗ។ ករណីជំងឺដំបៅក្រពះរួមមានការកើតមានប្រហោងនៅជញ្ជាំងក្រពះ(ធ្លាយក្រពះ) នោះសារធាតុនៅក្នុងក្រពះនឹងជ្រាប ចេញទៅក្នុងប្រហោងពោះ ហើយបង្កជាការរលាកឬជំងឺឆ្លងបាក់តេរីនៅផ្នែកខាងក្នុងនៃប្រហោងពោះជំងឺរលាកស្រោមពោះ) ធ្វើអោយអ្នកជំងឺមានអាការៈឈឺចាប់ភ្លាមៗ។ បញ្ហាផ្សេងទៀតដែលបណ្តាលមកពីជំងឺរលាកក្រពះអាចកើតឡើងដោយយឺតៗ មានដូចជា ច្រកចេញពីក្រពះអាចចាប់ផ្តើមក្រិននិងរួមតូចចង្អៀត ជាពិសេសគេច្រើនសង្កេតឃើញស្ថានភាពនេះនៅក្នុងជំងឺរលាក ក្រពះដោយសារវិទ្យុសកម្មនិងជំងឺរលាកក្រពះទាក់ទងនឹងគ្រាប់ឈាមសប្រភេទអ៊ីអូស៊ីណូហ្វីល (Eosinophil granulocyte) ដោយអ្នកជំងឺមានអាការៈចង់កួតនិងកួតញឹកញាប់លក្ខណៈធ្ងន់ធ្ងរ។ នៅក្នុងជំងឺមេណេទ្រីអេ មានការបាត់បង់ប្រូតេអ៊ុនពីភ្នាសក្រពះដែលទទួលការរលាក ធ្វើអោយធាតុរាវក្នុងរាងកាយងាយប្រមូលផ្តុំនៅជាលិកាបង្កជាអាការៈហើម។ ប្រមាណ10%នៃអ្នកជំងឺមេណេទ្រីអេអាចនឹងវិវត្ត ទៅជាជំងឺមហារីកក្រពះក្រោយរយៈពេលប៉ុន្មានឆ្នាំមក។ នៅក្នុងជំងឺរលាកក្រពះក្រោយការវះកាត់ក្រពះនិងជំងឺរលាកក្រពលក្ខណៈរួញស្វិត មានការថយចុះនៃសារធាតុIntrinsic factorនៃក្រពះ ធ្វើអោយអ្នកជំងឺមានរោគសញ្ញានៃជំងឺស្លេកស្លាំង(Anemia)ដូចជាអស់ កម្លាំង សាច់ដុំចុះខ្សោយជាដើម (Intrinsic factorជាសារធាតុប្រូតេអ៊ីនមួយប្រភេទ ដែលវានឹងទៅភ្ជាប់នឹងវីតាមីនB12 ដើម្បីរាងកាយអាចស្រូបយកសារធាតុនេះដើម្បីប្រើប្រាស់នៅក្នុងការផលិតគ្រាប់ឈាម ក្រហម)។ ក្នុងករណ៏តិចតួច ជំងឺរលាកក្រពលក្ខណៈរួញស្វិតអាចធ្វើអោយជាលិកាប្រែទម្រង់ទៅជាជាលិកាប្រភេទផ្សេង ហើយអ្នកជំងឺមួយចំនួនតូចអាចនឹងវិវត្តពីជាលិកាទម្រង់ខុសប្រក្រតីនោះទៅជាជំងឺមហារីកក្រពះ។

រោគវិនិច្ឆ័យ

នៅពេលអ្នកជំងឺមានអាការៈឈឺចាប់ឬអារម្មណ៍មិនស្រួលនៅផ្នែកខាងលើនៃពោះ និង អាការៈចង់ក្អួត គេសង្ស័យថាវាជាជំងឺរលាកក្រពះ។ ជាទូទៅ ជំងឺនេះមិនត្រូវការការពិនិត្យដោយឧបករណ៍នោះទេ។ ប៉ុន្តែ ករណីពិបាកធ្វើរោគវិនិច្ឆ័យឬករណីរោគសញ្ញាមិនធូរស្បើយក្រោយការព្យាបាល វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យដោយប្រើឧបករណ៍អង់ដូស្កូបឆ្លុះមើលខាងក្នុងនៃប្រដាប់រំលាយអាហារផ្នែកខាងលើ (Esophagogastroduodenoscopy)។ នៅក្នុងការពិនិត្យនេះ គេប្រើឧបករណ៍អង់ដូស្កុបដើម្បីពិនិត្យមើលក្នុងក្រពះនិងផ្នែកមួយនៃពោះវៀនតូច ហើយបើចាំបាច់ គេនឹងប្រឹបយកជាលិកានៃភ្នាសក្រពះដើម្បី ពិនិត្យក្រោមមីក្រូទស្សន៍បន្តទៀត។

ការព្យាបាល

វិធីព្យាបាលរួមមាន៖

• ការប្រើប្រាស់ឱសថទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ និង ឱសថបន្សាបអាស៊ីតក្រពះ

• ការប្រើប្រាស់ឱសថប្រឆាំងមេរោគ និង ឱសថប្រភេទផ្សេងទៀត

• ការព្យាបាលដើម្បីទប់ស្កាត់អាការៈហូរឈាម

• ការវះកាត់ក្រពះ (ជាករណីកម្រ)

ទោះជាជំងឺរលាកក្រពះកើតឡើងដោយសារមូលហេតុអ្វីក៏ដោយ គេនឹងប្រើប្រាស់ឱសថបន្សាបអាស៊ីតក្រពះឬឱសថទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ ហើយបញ្ឈប់ការប្រើប្រាស់ឱសថដែលជាមូលហេតុនៃការ រលាកក្រពះ។ ធ្វើបែបនេះអាចកាត់បន្ថយរោគសញ្ញារលាកក្រពះបានមួយកម្រិត។

ការព្យាបាលជំងឺរលាកក្រពះទូទៅ

ឱសថបន្សាបអាស៊ីតក្រពះ : ជាឱសថដែលនឹងបន្សាបអាស៊ីតដែលត្រូវបានបញ្ចេញទៅក្នុងក្រពះក្នុងបរិមាណច្រើន ដោយឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយរោគសញ្ញាកម្រិតស្រាលនៃជំងឺរលាកក្រពះ។ ឱសថបន្សាបក្រពះស្ទើរទាំងអស់គឺអាចទិញដោយមិនត្រូវការវេជ្ជបញ្ជា ហើយវាមានទម្រង់ជាថ្នាំគ្រាប់ឬថ្នាំទឹក។ សារធាតុនៃឱសថបន្សាបអាស៊ីតក្រពះ រួមមាន Aluminium hydroxide (អាចផ្តល់ផលរំខានជា អាការៈទល់លាមក) Magnesium hydroxide (អាចផ្តល់ផលរំខានជាអាការៈរាករូស) និង Calcium carbonate ជាដើម។ ដោយសារតែឱសថបន្សាបអាស៊ីតក្រពះអាចរារាំងដល់ការស្រូបចូលនៃឱសថ មួយចំនួនផ្សេងទៀតនៅពេលស្ថិតក្នុងក្រពះជាមួយគ្នា អ្នកដែលកំពុងប្រើប្រាស់ឱសថផ្សេងទៀតអាចនឹងចាំបាច់ត្រូវទុកគម្លាតរយៈពេលនៃការប្រើឱសថទាំងនេះ។ ឱសថទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ : រួមមានឱសថប្រភេទទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីន H2 (H2-receptor antagonist ឬ H2 blockers)និងឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង(Proton pump inhibitor, PPI)ជាដើម។ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីន H2 មានប្រសិទ្ធិភាពកាត់បន្ថយរោគសញ្ញារលាកក្រពះខ្ពស់ជាងឱសថបន្សាបអាស៊ីតក្រពះ ហើយការកំណត់ពេលវេលានៃការប្រើ ប្រាស់ក៏ងាយស្រួលជាង។ ឱសថប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុងត្រូវបានប្រើប្រាស់ក្នុងករណីត្រូវការការព្យាបាលខ្លាំងក្លាប៉ុណ្ណោះ។

ឱសថSucralfate : ជាឱសថមានសកម្មភាពគ្របដណ្តប់ភ្នាសក្រពះ ដើម្បីការពារភ្នាសក្រពះពីការត្នោចផ្សេងៗ។

ឱសថប្រឆាំងបាក់តេរី : ប្រើប្រាស់នៅពេលដែលជំងឺរលាកក្រពះកើតឡើងដោយសារការឆ្លងបាក់តេរីហេលីកូបាក់តាភីវី(Helicobacter pylori)។

ការព្យាបាលជំងឺរលាកក្រពះប្រភេទដាច់រលាត់ (Erosive gastritis)

អ្នកដែលមានជំងឺរលាកក្រពះប្រភេទដាច់រលាត់ ចាំបាច់ត្រូវចៀសវាងការប្រើប្រាស់ឱសថដែលហ៊ូចដល់ភ្នាសក្រពះ ដូចជា ឱសថបំបាត់ការឈឺចាប់ក្តៅខ្លួនប្រភេទNSAID ជាដើម។ វេជ្ជបណ្ឌិតអាចផ្តល់ឱសថ ប្រភេទទប់ស្កាត់គ្រឿងចម្លងប្រូតុង(Proton pump inhibitor, PPI) ឬឱសថ Misoprostol ដែលមានអត្ថប្រយោជន៍ជួយការពារភ្នាសក្រពះ។

ការព្យាបាលជំងឺរលាកក្រពះដោយសារស្រ្តសលក្ខណៈស្រួចស្រាវ

ស្ទើរគ្រប់ករណីនៃជំងឺរលាកក្រពះដោយសារស្រ្តសលក្ខណៈស្រួចស្រាវ អាចជាសះស្បើយទាំងស្រុងនៅពេលជំងឺឬរបួសប៉ះទង្គិចឬអាការហូរឈាមដែលជាមូលហេតុនៃជំងឺនេះត្រូវបានព្យាបាលជាសះស្បើយ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅបន្ទប់ប្រពោធនកម្ម(ICU) 2%អាចនឹងមានរោគសញ្ញាបាត់បង់ឈាមច្រើនដោយសារជំងឺរលាកក្រពះដោយសារស្លេសលក្ខណៈស្រួចស្រាវនេះ ធ្វើអោយ បាត់បង់ជីវិត។ ដូច្នេះ ចំពោះអ្នកជំងឺដែលកើតមានជំងឺធ្ងន់ធ្ងរ របួសប៉ះទង្គិច ឬ របួសរលាកធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងព្យាយាមនៅក្នុងការបង្ការការកើតមានជំងឺរលាកក្រពះប្រភេទនេះ។ នៅក្រោយពេលវះកាត់ឬចំពោះ អ្នកជំងឺ50%ដែលកំពុងទទួលការព្យាបាលក្នុងបន្ទប់ប្រពោធនកម្ម(ICU) ជាទូទៅ វេជ្ជបណ្ឌិតនឹងផ្តល់ឱសថទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះដើម្បីបង្ការការកើតមានជំងឺរលាកក្រពះ។ ឱសថប្រភេទនេះក៏ត្រូវបាន ប្រើប្រាស់នៅក្នុងការព្យាបាលជំងឺដំបៅក្រពះផងដែរ។ ចំពោះអាការហូរឈាមធ្ងន់ធ្ងរដោយសារជំងឺរលាកក្រពះដោយសារស្រេសលក្ខណៈស្រួចស្រាវ គេមានវិធីព្យាបាលផ្សេងៗ។ ប៉ុន្តែ ស្មើរគ្មានវិធីព្យាបាលណាដែលអាចព្យាបាលសះស្បើយទាំងស្រុងនោះទេ។ គេអាច

ប្រើឧបករណ៍អង់ដូស្កូបដើម្បីពិនិត្យរកមើលផ្នែកដែលមានបញ្ហាបណ្តើរនិងធ្វើការដុតដោយកំដៅដើម្បីទប់ស្កាត់ការហូរឈាមជាបណ្តោះអាសន្ន ប៉ុន្តែ ការហូរឈាមនៅតែកើតឡើងម្តងហើយម្តងទៀត ប្រសិនបើ ជំងឺឬមូលហេតុដើមនៃជំងឺនេះនៅមិនទាន់ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង។ ករណីអាការហូរឈាមនៅតែបន្តជាប់រហូត អ្នកជំងឺចាំបាច់ត្រូវទទួលការវះកាត់យកក្រពះទាំងមូលចេញជាបន្ទាន់។

ការព្យាបាលជំងឺរលាកក្រពះប្រភេទផ្សេងទៀត ជំងឺរលាកក្រពះក្រោយការវះកាត់ក្រពះនិងជំងឺរលាកក្រពលក្ខណៈរួញស្វិត(Atrophic gastritis)មិនអាចព្យាបាលអោយជាសះស្បើយបាននោះទេ។ ករណីអ្នកជំងឺកើតមានរោគសញ្ញា ស្លេកស្លាំង(Anemia)ដោយសារការថយចុះនៃលទ្ធភាពស្រូបយកវីតាមីនB12ដែលកើតមាននៅក្នុងជំងឺរលាកក្រពលក្ខណៈរួញស្វិត(Atrophic gastritis) អ្នកជំងឺចាំបាច់ត្រូវទទួលការចាក់ឱសថ វីតាមីនB12ដើម្បីបំពេញកម្រិតវីតាមីននេះក្នុងរាងកាយពេញមួយជីវិត។ នៅក្នុងការព្យាបាលជំងឺរលាកក្រពះទាក់ទងនឹងគ្រាប់ឈាមសប្រភេទអ៊ីអូស៊ីណូហ្វីល (Eosinophil granulocyte) ដើម្បីពង្រីកច្រកចេញពីក្រពះដែលបានរួមតូចចង្អៀតដោយសារជំងឺនេះ អ្នកជំងឺអាចនឹងត្រូវ ប្រើប្រាស់ឱសថស្តេរ៉ូអ៊ីត (Corticosteroid) ឬ ការវះកាត់។ ជំងឺមេណេទ្រីអេ (Menetrier disease) អាចនឹងជាសះស្បើយបន្ទាប់ពីអ្នកជំងឺទទួលការវះកាត់យកផ្នែកមួយនៃក្រពះឬក្រពះទាំងមូលចេញ។ សម្រាប់ជំងឺនេះ ការព្យាបាលដោយប្រើឱសថមិនមានប្រសិទ្ធិភាព

នោះទេ។




No comments

Powered by Blogger.