Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


អាហាររូបត្ថម្ភបន្ថែមរបស់កុមារ

កុមារមានការរីកលូតលាស់ទាំងរូបរាងកាយ ពិសេសគឺការលូតលាស់ផ្នែកបញ្ញាខ្លាំងខ្លាណាស់ក្នុង៥ឆ្នាំដំបូងនៃជីវិត។ 

ពេល១ដែលកុមារអាចទទួលយកអាហារូបត្ថម្ភបន្ថែមបាន គឺជាពេលវេលាមួយដែលមានការពិបាកសំរាប់អាណាព្យាបាល ពិសេសនៅពេលដែលកូនអាយុកាន់តែច្រើន ហើយចាប់ផ្តើមរើសចំនី។ 

ដើម្បីលូតលាស់បានត្រឹមត្រូវ កើនទំងន់ ឡើងកំពស់បានគ្រប់គ្រាន់ កុមារត្រូវការអាហារ3ក្រុម៖
- ក្រុមអាហារផ្តល់ថាមពល
- ក្រុមអាហារសាងសង់
- ក្រុមអាហារការពារ

ការទទួលសារធាតុចិញ្ចឹមអាចខុសគ្នាខ្លះចំពោះកុមារម្នាក់ៗ។ ចំនែកការផ្តល់របបអាហារត្រូវតែសមស្របទៅតាមអាយុនិងតំរូវការចាំប៉ាច់របស់កុមារ។ 

សូមអោយកុមារទទួលយកអាហារគ្រប់ប្រភេទទាំងអស់ ដោយទំលាប់អោយគាត់ញ៉ុំាតាំងពីដំបូង និងសូមបន្តផ្តល់ទឹកដោះម្តាយ រឺទឹកដោះគោអោយកូនក្នុងបរិមាណមួយសមស្រប បើទោះជាកូនញ៉ុំាអាហារបានច្រើនយ៉ាងណាក៏ដោយ ព្រោះសារធាតុកាល់ស្យូមមានភាពចាំប៉ាច់ណាស់សំរាប់ការលូតលាស់ឆ្អឹង ហើយផ្ទុកច្រើនក្នុងទឹកដោះហ្នឹងហើយ។ បើកូនទទួលបរិមាណកាល់ស្យូមមិនគ្រប់គ្រាន់ ក៏នឹងរំខានការលូតលាស់ទៅថ្ងៃក្រោយ។ ហើយបើសិនកូនមានជំងឺកង្វះអាហាររូបត្ហមត្រូវផ្តល់ថ្នាំជាប្រភេទSupplement  អាចជាសារ៉ូ vitamin ,ចាហ៊ូយវីតាមីន,គ្រាប់លេបជាដើម និងថ្នាំទំលាក់ព្រូនដល់កុមារជារាងរាល់3ខែម្តង





















No comments

Powered by Blogger.