Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


Cirhosis and Ascites (ជម្ងឺក្រិនថ្លើមទាក់ទងនិងជម្ងឺទាកទឹក)


 ជំងឺក្រិនថ្លើមគឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។ 
កោសិកាថ្លើមដែលក្រិនរឹងនិងមានស្នាមសន្លាកវាបង្ករអោយលំហូរឈាមពិបាកឆ្លងកាត់ថ្លើមហើយខ្សោយ ពេលដែលលំហូរឈាមឆ្លងកាត់ថ្លើមខ្យោយវារិតតែបង្កបញ្ហាអោយកោសិកាថ្លើមបន្តរខូចខាតឬងាប់ និង បាត់បង់មុខងារកាត់តែធ្ងន់ធ្ងរៗ ។

ជំងឺក្រិនថ្លើមចែកចេញជា២ដំណាក់កាលដូចខាងក្រោម៖ 
~ ជំងឺក្រិនថ្លើមដំណាក់កាលស្រាល ឬ ជាភាសាអង់គ្លេសហៅថា Compensated cirrhosis: គឺកោសិកាថ្លើមដែលបានខូចខាតទាំងនោះវាអាចនៅបំពេញមុខងារបានភាគច្រើន និង មិនទាន់មានរោគសញាអ្វីស្តែងចេញអោយដឹងនោះទេ។ 
~ ជំងឺក្រិនថ្លើមដំណាក់កាលធ្ងន់ ឬ ជាភាសាអង់គ្លេសហៅថា Decompensated cirrhosis: គឺកោសិកាថ្លើមខូចខាតទាំងស្រុងមិនអាចបំពេញមុខងារបានទេឬ អាចនិយាយបានថា ក្រិនថ្លើមដំណាក់កាលចុងក្រោយដែលបង្ករអោយមានផលវិបាកជាច្រើនស្តែងចេញមកជាមួយដូចជា៖ កើនសម្ពាធនៅក្នុងសសៃវ៉ែន( សសៃឈាមខ្មៅសំរាប់នាំឈាមចូលទៅក្នុងថ្លើម ) បណ្តាលអោយហើមប៉ោងនិងអាចបែកសសៃឈាមនៅបំពង់អាហារ នៅក្នុងក្រពះ ,  ហូរឈាមផ្នែកក្នុងពោះ និង កើតទាចទឹក(ការប្រមូលផ្តុំទឹកដក់នៅក្នុងស្រោមពោះ ឬ ជាភាសាអង់គ្លេសហៅថា ASCITES ) ។ មានផលវិបាកធ្ងន់ៗជាច្រើនទៀតដូចជា កើនឡើងជាតិពុលច្រើនបុកទៅខួរក្បាលនាំអោយប្រកាច់ ឬ ស្ថានភាពខួរក្បាលមិនល្អ ជាដើម។

 ការពិនិត្យព្យាបាលអោយទាន់ពេលវេលាវាគឺមានសារៈសំខាន់បំផុតក្នុងការជួយកំអោយជំងឺវិវត្តន៍ធ្ងន់ ។ ការព្យាបាលក្រិនថ្លើមដំណាក់កាលស្រាលអោយបានត្រឹមត្រូវគឺយើងអាចជួយសង្រ្គោះកោសិកាថ្លើម និង មុខងារថ្លើមបានល្អជាងការវិវត្តន៍ទៅជាក្រិនថ្លើមដំណាក់កាលចុងក្រោយដែលអ្វីៗនិងត្រូវហួសពេល មានតែការប្តូរថ្លើមតែមួយមុខប៉ុន្នោះដែលអាចជួយអ្នកជំងឺបាន៕











No comments

Powered by Blogger.