Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ

មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ
🏆 ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ ២០២៤ 🏆

មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ មានកិត្តិយសធំជាងគេក្នុងឆ្នាំនេះ ដែលត្រូវបានជ្រើសរើសជាជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ ៨ សម្រាប់ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត ១ គំរូ។ ជ័យលាភីនេះជាការទទួលស្គាល់ដ៏ថ្លៃថ្លារបស់ការប្រឹងប្រែងខ្លាំងក្លា ឆ្ពោះទៅរកគុណភាពសេវាសុខាភិបាលដ៏ល្អបំផុត។

🎉 ជ័យជម្នះនេះជាសមិទ្ធិផលរួម 🎉
ការព្យាបាល និងការផ្តល់សេវាដែលមានស្តង់ដារខ្ពស់មិនអាចកើតឡើងបាន បើមិនមានភាពខិតខំប្រឹងប្រែង ឆន្ទៈមាំមួន និង ការប្រឹងប្រែងឥតឈប់ឈរ របស់គ្រប់បុគ្គលិកទាំងអស់។

🙏 សូមអំណរគុណ 🙏
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វេជ្ជបណ្ឌិត មន្ត្រីសុខាភិបាល និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបម្រើសេវាសុខាភិបាលដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ។ ការលះបង់ និងការលើកកម្ពស់គុណភាពសេវា របស់លោកអ្នកបានជះឥទ្ធិពលដ៏សំខាន់លើជីវិតប្រជាពលរដ្ឋ។

🏅 កិត្តិយសនេះជារបស់យើងទាំងអស់គ្នា 🏅
យើងនឹងបន្តការប្រឹងប្រែងរីកចម្រើន ដើម្បីឱ្យ មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ បន្តជាមោទនភាពក្នុងការផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់បំផុតជូនប្រជាជនជារៀងរហូត!

💙 "សុខភាពប្រជាជន គឺជាសុខភាពរបស់យើងទាំងអស់គ្នា" 💙
























No comments

Powered by Blogger.