Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


រួមចំណែកលើកកម្ពស់សុខភាពមាត់ធ្មេញក្មួយៗសិស្សានុសិស្ស

សាលាបឋមសិក្សាច្រាំងចម្រេះ នាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរពេទ្យបានចូលរួមចំណែកលើកកម្ពស់សុខភាពមាត់ធ្មេញដល់ក្មួយៗសិស្សានុសិស្ស របស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក សម្ដេចឱ សម្ដេចម៉ែ ដោយមានការគាំទ្រសហការពី សំណាក់ លោកនាយក លោកគ្រូ អ្នកគ្រូ ។ ក្នុងនោះផងដែល សិស្សានុសិស្ស បានអប់រំពីការថែទាំមាត់ធ្មេញ និងបានពិនិត្យមាត់ធ្មេញ ជូនពួកគាត់។ បើសិនជាសិនមានចំងល់ ឫក៌មានបញ្ហាសុខភាពមាត់ធ្មេញណាមួយ លោកអ្នកអាចអញ្ចើញមកទទួលសេវានៅមន្ទីរពេទ្យយើងផ្តាល់ផងដែល ។

"សុខភាពមាត់ធ្មេញល្អ ជាកូនសោរនៃការរស់នៅមានសុខភាព!" 🔑
"រក្សាធ្មេញថ្ងៃនេះ ដើម្បីញញឹមស្រស់ស្អាតជារៀងរហូត!" 😊






























##រៀបចំដោយ ៖ មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ

No comments

Powered by Blogger.