Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


បញ្ហាសុខភាព ១០ យ៉ាង ដែលកើតចេញពីការទទួលទានជាតិផ្អែមច្រើន

 សុខភាព៖ សម្រាប់លោកអ្នកដែលទទួលទានជាតិស្ករក្នុងរបបអាហារច្រើន នឹងជួបប្រទះបញ្ហាមួយចំនួនដូចជា៖ 

- បរិមាណជាតិស្ករខ្ពស់ក្នុងរបបអាហារ ជាមូលហេតុបណ្ដាលឱ្យ

- ជាតិស្ករបានផ្ដល់ថាមពលដល់រាងកាយ ក៏ប៉ុន្តែនៅពេលដែលជាតិស្ករថមថយចុះ នោះថាមពលរបស់យើងក៏បាត់បង់ទៅតាមនោះដែរ

- ជាកត្តាធ្វើឱ្យលោកអ្នកឃ្លានអាហារជាតិផ្អែមរឹតតែខ្លាំង និងបរិភោគមិនងាយឆ្អែត

- ជាមូលហេតុធ្វើឱ្យហើមពោះ 

- ធ្វើឱ្យស្បែកជួបប្រទះបញ្ហាមួយចំនួន ដូចជា កើតមុន រោលរលាក និងបញ្ហាស្បែកផ្សេងៗទៀត

- ប្រឈមនឹងជម្ងឺទឹកនោមផ្អែមខ្ពស់ 

- ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំក្នុងការការពាររាងកាយពីជម្ងឺ ជាហេតុធ្វើឱ្យយើងឧស្សាហ៍ផ្ដាស់សាយ   

- ជាតិស្ករ ជាមូលហេតុបង្កើនការផលិតអាំងស៊ុយលីនដែលនឹងស្តុកទុកជាតិខ្លាញ់លើសនៅក្នុងក្បាលពោះ ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់ ឬធាត់

- កំទេចកំទី ឬសំណល់ពីអាហារនៅជាប់លើធ្មេញ ជាហេតុធ្វើឱ្យធ្មេញខូច ឬពុក ជាពិសេសសំណល់អាហារដែលមានជាតិផ្អែម

- ប្រឈមនឹងបញ្ហាបាត់បង់រសជាតិផ្អែម ឬញ៉ាំអាហារលែងដឹងរសជាតិផ្អែម ដោយសារតែអ្នកទទួលទានជាតិផ្អែមរាល់ថ្ងៃ 


– ដកស្រង់ពីៈ សុខភាពក្នុងស្រុក



No comments

Powered by Blogger.