Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានទទួល ម៉ាស៊ីន ichroma™ II

 - នៅថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ៣ តុលា ឆ្នាំ ២០២២ 

មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥​ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទទួលម៉ាស៊ីនឈ្មោះ ichroma™ II



 ដែលមានសមត្ថិភាពក្នុងការជួយរកមើលនូវតេស្តមួយចំនួនដូចជា ៖

    1. TROPONIN តេស្ត​ត្រូប៉ូនីន ស្វែងយល់បន្ថែម
    2. TROPONIN Plus
    3. TSH Old
    4. TSH New 
    5. D-Dimer ស្វែងយល់បន្ថែម
    6. CEA 
    7. T3
    8. T4
    9. Ferritine
    10. Prostate Specific Antigen (PSA)
    11. Testosterone
    12. Alfa FetoProtein (AFP)
    13. Luteinizing Hormone(LH) Follicle-Stimulating Hormone(FSH
    14. Prolactin (PRL)
    15. Microalbumin (MAU)
    16. hsCRP/CRP/RF
    17. Cortisol
    18. Cystatin C
    19. Procalcitonin (PCT) ស្វែងយល់បន្ថែម
    20. Progesterone
    21. Total IgE
    22. HbA1c ស្វែងយល់បន្ថែម
    23. ASO
    24. Anti-Hbs
    25. HBs Ag
    26. Dange NS1
    27. Dange IgG/IgM
    28. Beta hCG ...........និងមានតេស្តជាច្រើនបន្ថែមទៀត
ដែលសម្រាប់ក្នុងការចូលរួមចំណែក ជួយដល់ការព្យាបាលរបស់គ្រូពេទ្យកាន់តែមានសុក្រិតភាព ។ យ៉ាងណាម៉ិញ យើងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអ្នកម្ចាស់ឧបត្ថម លោក នៀល ខ្លីងងឺ (NEAL CLINGER Medical Project Manager of Cambodia Healthcare Improvement Project ) នៃ សមាគមនិកាយ សាសនាចក្រ នៃ ព្រះយេស៊ូគ្រីស្ត  និងក្រុមការងារ អោយជួបប្រទះតែសេចក្កីសុខ មានសុខភាពល្អបរិបូណ៍ និងជោគជ័យគ្រប់កិច្ចការទាំងពួង🙏🙏🙏 ។

No comments

Powered by Blogger.