Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


What is HIV? តើហេច អាយ វី ឬហ៊ីវ (HIV) ជាអ្វី?

 មេរោគអេដស៏ (HIV: Human Immunodeficiency Virus)គឺជាប្រភេទវ៉ីរុសដែលធ្វើអោយប្រពន្ធ័ការពាររាងកាយមនុស្សចុះខ្សោយ។ AIDS (Acquired immune deficiency syndrome ឬ acquired immunodeficiency syndrome) ជំងឺអេដស៏ គឺជាចង្កោមរោគសញ្ញា ដែលកើតឡើងនៅពេល ដែល ប្រពន្ធ័ការពាររាងកាយ របស់មនុស្ស ចុះខ្សោយ។

ភ្នាក់ងារចំលងមេរោគអេដស៏

  1. តាមការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
  2. តាមឈាម ដូចជាការបញ្ចូលឈាមដោយមិនបានត្រួតពិនិត្យជាមុន រឺ ប្រើប្រាស់ របស់មុតស្រួចរួមគ្នា ដោយមិនបានស្ងោររំងាប់មេរោគជាមុន
  3. តាមរយៈពីម្តាយ ទៅកូន ចំពោះស្ត្រីមានផ្ទៃពោះ ដែលមាន បីដំនាក់កាល ៖
    1. នៅក្នុងពោះ
    2. នៅពេលកើត
    3. និង នៅពេលបំបៅដោះ

មេរោគអេដស៏ មិនអាចឆ្លងតាម

  • ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ នៅក្នុងសង្គម
  • ការប្រើប្រាស់បង្គន់ រឺ បន្ទប់ទឹកសាធារណៈ រឺ អាងទឹកសាធារណៈ
  • សត្វល្អិតទិច រឺ ខាំ
  • ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា រឺ ចាប់ដៃគ្នា
  • ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា

វិធីការពារកុំឲ្យឆ្លងមេរោគអេដស៍

  • ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទ
  • កុំប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម កន្រ្តៃកាត់ក្រចក ដែកចារ (សាក់) ម្ជុលចោះត្រចៀក ។ល។
  • កុំប្រើរបស់មុតដិតដាមបន្តគ្នា
  • ហាមបញ្ចូលឈាមឱ្យគ្នាដេាយមិនពិនិត្យឱ្យបានច្បាស់លាស់
  • កុំបំបៅដោះកូនជាមួយអ្នកផ្ទុកមេរោគអេដស៏
  • ស្រឡាញ់មួយដឹងមួយ
  • កុំមានដៃគូស្នេហាជាមួយអ្នកដែលរកសុីផ្លូវភេទ
  • ហាមប៉ះពាល់ឈាមអ្នកដែលមានផ្ទុកមេរោគអេដស៍

ការព្យាបាលជំងឺអេដស៏

រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នក ប្រាជ្ញណាម្នាក់ អាចរកឃើញថ្នាំសំលាប់មេរោគអេដស៏បាននៅឡើយទេ គេរកឃើញ តែថ្នាំសំរាប់ពន្យា ជីវិតអ្នកជំងឺអេដស៏ តែប៉ុណ្ណោះ ។ មេរោគអេដស៏ វាមិនសំលាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើ អោយប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ ដែលធ្វើអោយខ្លួនអ្នកជំងឺនោះ ងាយនឹងទទួល យកនូវជំងឺ ផ្សេងៗ ហៅថា ជំងឺឱកាសនិយម ដូច្នេះគេព្យាបាលជំងឺអេដស៏ គឺព្យាបាលជំងឺឱកាសនិយម ។ ជំងឺឱកាសនិយម ដែលជួបប្រទះញឹកញាប់នៅប្រទេសកម្ពុជា យើង មានដូចជា៖

  • ជំងឺរបេងសួត រឺ របេងក្រៅសួត
  • ជំងឺទាក់ទងទៅនឹងប្រព័ន្ធដង្ហើម ឧទាៈ ជំងឺរលាកសួត ដោយ ពពួកបាក់តេរី រឺ ពពួកផ្សិត
  • ជំងឺទាក់ទងទៅនឹង ខួរក្បាល ឧទាៈ ជំងឺរលាកខួរក្បាល
  • ជំងឺទាក់ទងទៅនឹងប្រពន្ធ័រំលាយអាហារ ឧទាៈ រាគ ផ្សិតអណ្តាត រឺ មាត់
  • ជំងឺសើរស្បែក ឧទា ៖ កើតរើម, រមាស់
  • ជំងឺ រលាកកូនកណ្តុរ



No comments

Powered by Blogger.